Blogger templates




วันพุธที่ 18 ธันวาคม พ.ศ. 2556

កណ្ឌ ១៣ នៃរឿងព្រះវេស្សន្តរ

១. កណ្ឌទសពរ (ទសវរកណ្ឌំ)              មាន ១៩ គាថា
២. កណ្ឌហេមពាន្ត (ហិមវន្តកណ្ឌំ)        មាន ១៣៤ គាថា
៣. កណ្ឌទានកណ្ឌ (ទានកណ្ឌំ)            មាន ២០៩ កាថា
៤. កណ្ឌវនប្បវេសន៍ (វនប្បវេសនកណ្ឌំ) មាន ៥៧ គាថា
៥. កណ្ឌជូជក (ជូជកបព្វំ)                     មាន ៧៩ គាថា
៦. កណ្ឌចូឡពន (ចូឡវនកណ្ឌំ)           មាន ៣៥ គាថា
៧. កណ្ឌមហាពន (មហាវនកណ្ឌំ)       មាន ៨០ គាថា
៨. កណ្ឌកុមារបព្វ (កុមារបព្វំ)               មាន ១០១ គាថា
៩. កណ្ឌមទ្រីបព្វ (មទ្ទីបព្វំ)                    មាន ៩០ គាថា
១០. កណ្ឌសក្កបព្វ (សក្កបព្វំ)                មាន ៤៣ គាថា
១១. កណ្ឌមហារាជបព្វ (មហារាជបព្វំ) មាន ៦៩ គាថា
១២. កណ្ឌឆក្សត្រ (ឈខត្តិយបព្វំ)        មាន ៣៦ គាថា
១៣. កណ្ឌនគរកណ្ឌ (នគរកណ្ឌំ)         មាន ៤៨ គាថា

គុណសម្បត្តិ ១០ នៃព្រះវេស្សន្តរ

១. ទមេ                   =        ធ្វើទុក្ខឥន្ទ្រិយ
២. សំយមេ              =        សង្រួមឥន្ទ្រិយ
៣. ខន្តិយា              =        អត់ធន់
៤. សំវរេ                 =        សង្រួមសីល
៥. និយមេ               =        និយមកុសលកម្ម
៦. អក្តោធេ              =        មិនខឹង
៧. អវិហិសាយ        =        មិនបៀតបៀន
៨. សថ្ចេ                 =        ទៀងត្រង់
៩. សោចេយ្យ          =        ស្អាត
១០. មេត្តេយ្យ          =        រ៉ាប់អាន

วันอาทิตย์ที่ 8 ธันวาคม พ.ศ. 2556

អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)

តាមទស្សនៈថ្មី គេបានចាត់ទុកថា ប្រវត្តិសាស្ត្រ ជាធម៌សំយោគរវាង វប្បធម៌ និងសង្គមធម៌ ហើយពុំមែនជាកម្រងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់គ្នាហូរហែតែប៉ុណ្ណោះទេ ។ យើងយល់ថាទស្សនៈនេះមានលក្ខណៈសមរម្យណាស់ ហើយយើងចង់យកមកអនុវត្តក្នុងកិច្ចការរបស់យើងនេះដែរ ដើម្បីបង្ហាញអោយអ្នកអានឃើញភាពនៃសង្គមខ្មែរយើងក្នុងសម័យកាលនីមួយៗ ។ ប៉ុន្តែក្នុងការធ្វើអោយសម្រេចបំណងរបស់យើងខាងលើនេះ យើងត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន ។ យ៉ាងណាមិញ ឯកសារដែលយើងប្រើប្រាស់សម្រាប់ចងក្រងប្រវត្តិសាស្ត្រខ្មែរសម័យក្រោយអង្គរនេះ ច្រើនតែជា រាជពង្សាវតារ ។ ដូចមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា រាជពង្សាវតារ ជាឯកសារអធិប្បាយអំពីដំណើរប្រែប្រួលរបស់ស្ដេចផែនដី ម៉្លោះហើយពត៌មានដែលយើងអាចស្រង់ចេញពីឯកសារប្រភេទនេះ ច្រើនតែសង្កត់ទៅលើរឿងរ៉ាវដែលទាក់ទងនឹងព្រះមហាក្សត្ររាជវង្សានុវង្ស នាម៉ឺន ចម្បាំង ចំណែកឯពត៌មានដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ការរស់នៅ និង មែកធាងឯទៀតនៃ វប្បធម៌ និង សង្គមធម៌ មានតិចតួចស្ដួចស្ដើងណាស់ ។ តាមការសង្កេត សៀវភៅប្រវត្តិសាស្ត្រជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ដែលបានចងក្រងរួចមកហើយរហូតដល់ពេលនេះក៏ពុំអាចទៅដល់គោលដៅខាងលើនេះដែរ ។ ចំពោះយើងវិញ យើងពុំហ៊ានអះអាងថានឹងទៅដល់គោលដៅទាំងស្រុងនោះដែរ តែទោះបីមានកង្វះឯកសារយ៉ាងណាក៏ដោយ ក៏យើងនឹងខិតខំសាកល្បងដោយប្រើឯកសារដែលមានរួចមកហើយ ផ្សំជាមួយនឹងឯកសារបរទេសខ្លះ ដើម្បីធ្វើអោយសង្គមខ្មែរក្នុងអតីតកាលលេចរូបរាងឡើង​ចំពោះមុខអ្នកអានតាមលទ្ធភាពដែលយើងអាចធ្វើបាន ។

សេដ្ធកិច្ច

សេដ្ធកិច្ច_គឺសកម្មភាពទាំងឡាយ ដែរដើរឆ្ពោះទៅរក​ ការបង្កើតការប្រើបា្រស 

ការប្ដូរនឹងការចែកផល សំរាប់សេចក្ដីតូ្រវការ របស់មនុស្ស៕ សត្វតិរច្ចាន មិនចេះធ្វើសកម្មភាព 

សេដ្ធកិច្ចទេ ការដែលវាស្វែងរក ចំណីអាហារ សំរាប់បំពេញសេចក្ដីសេ្រកឃ្លានរបស់វា 

គឺធ្វើទៅតាម 

សភាវគតិរបស់វាប៉ុណ្ណោះ៕ 

រូបរៀន


រូបនៅរដ្ធសភាថៃ